Thursday, June 28, 2012

គន្លឹះ SQL tweek

ឧបមាថាខ្ញុំមាន​ Table ដូចខាងក្រោម៖

Players (Columns: Id, PlayerName, PlayerNumber, LocationId)
Partners (Columns: Id, PartnerName, PartnerNumber, LocationId)
Locations (Columns: Id, Location)
Registration(Columns:​​ Id, PlayerId, PartnerId, RegDate)

ខ្ញុំចង់ Select PlayerName , PlayerNumber, Location, PartnerName, PartnerNumber, Location ពី Table ខាងលើតើខ្ញុំត្រូវ បង្កើត sql query ដោយរបៀបណា? 

ចំលើយគឺ

SELECT  PlayerName , PlayerNumber, L1.Location, PartnerName, PartnerNumber, L2.Location 
FROM Registration 
INNER JOIN Players ON Registration.PlayerId = Players.Id 
INNER JOIN Partners ON Registration.PartnerId = Partners.Id 
INNER JOIN Locations L1 ON Players.LocationId = L1.Id 
INNER JOIN Locations L2 ON Partners.Id = L2.Id

Tuesday, June 19, 2012

លីម៉ូនអត់ជើង

ទោះបីខ្មែយូនីកូដមាន​ការ​ពេញនិយម​ខ្លាំង​ ​លីម៉ូន​ក៏នៅតែមាន​ប្រជាប្រិយដែរ​។ ខ្ញុំ​ចូលចិត្តខ្មែរ​យូនីកូដ ខ្ញុំប្រើប្រាស់យូនីកូដរៀងរាល់ថ្ងៃ។ តែមាន​ពេល​ខ្លះ​ខ្ញុំត្រូវ​ការ​ប្រើលីម៉ូន។ បញ្ហារបស់លីមូន​គឺអត់ជើង។ មាន​កម្មវិធីជាច្រើន​ ដែល​យើង​ប្រើ​សម្រាប់​ តំឡើង​ជើង​អោយ​លីម៉ូន។ តែយើង​ក៏អាច​តំឡើង​ជើង​អោយ​លីមូត​ដោយ​ខ្លួន​ឯង​បាន​ដែរ គឺគ្រាន់​តែ​ ចំលង normal.dotm ទៅ​ Users Template folder របស់Microsoft officeជាការស្រេច ។ តើ​ Users Template folder របស់Microsoft office នៅត្រង់ណា?

ចូលទៅកាន់ Word options > Advanced ហើយ ទាញចុះក្រោមរហូតដល់ ឃើញ​ ប៊ូតុង  File Locations  ចុច ប៊ូតុង នឹង​មាន​ផ្ទាំង​មួយ​លេចចេញមក ។​​ Users Template folder របស់Microsoft office និង​រកឃើញ ។

Wednesday, October 12, 2011

ចាប់លេខដោយចៃដន្យ​Ms Access 2007


ចាប់លេខ​ដោយចៃដន្យជាមួយ ​Ms Access 2007
ពេលដែល Form បើកឡើង​ Caption របស់​ Button ​គឺ Start
ពេលដែល​ Click លើ់​ Button ធ្វើឲ្យ​លេខនៅក្នុង​ Textbox ​រត់​​ ហើយ Caption របស់​ Button ប្ដូរជា​ Stop ។ ពេល Click លើ​ Button ម្ដងទៀង​ ​លេខនៅក្នុង​ Textbox ​ឈប់​រត់​​ ហើយ Caption របស់​ Button ប្ដូរជា​ Start ។
ចំនុណសំខាន់​នៅក្នុង​លំហាត់​នេះគឺ តើត្រូវធ្វើយ៉ាង​ណា​ដើម្បី​ឲ្យ​ លេខ​នៅក្នុង​ Textbox រត់ ហើយ​ឈប់​ពេល​ Button ត្រូវបាន​ Click ម្ដងទៀត​ ។
នៅក្នុង VBA ដើម្បី​​ចាប់​យកលេខ​ដោយចៃដន្យ​​ត្រូវប្រើ Function  Rnd() ដោយសារតែ​ Function Rnd() ផ្ដល់​តំលៃជា​ ចំនួនទស្សភាគ ខុសពី​លទ្ធផលដែលយើងចង់បានជាចំនួនគត ដូច្នេះ​យើង​ត្រូវប្រើ Function int(x) ដើម្បី Convert  ចំនួនទស្សភាគទៅជា ចំនួន​គត​ ។
ម្យ៉ាងវិញទៀត ក្រោយពី​ចាប់យកលេខដោយចៃដន្យ​ហើយ​ ត្រូវ​បង្ហាញ​លទ្ធផល​នៅក្នុង Textbox ជារៀងរាល់ ១​វិនាទីម្ដង ។​ដើម្បី​ធ្វើ​ដូច្នោះបាន​ យើងត្រូវតែ​ធ្វើ​វា​នៅក្នុង Timer Event របស់​ Form ដែល​ Event នេះ អាស្រ័យទៅនិង តំម្លៃ របស់​TimerInterval  បើ​ ​TimerInterval ​= 0 វានិង​ឈប់ បើខុស​ពី ០ Event និង​ចាប់​ផ្ដើម ហើយ គំលាត​របស់​វាគឺ​ស្មើរនិង​តម្លៃរបស់ TimerInterval ដែលមានខ្នាតជា មីលីវិនាទី។ 












ពេលដែល​Button ត្រូវបាន​ Click TimerInterval ត្រូវបាន​ផ្ដល់​តំលៃ​ ៥០ មានន័យថា​រៀងរាល់ ៥០ មីលីវិនាទីម្ដង់ ។ ពេលដែល​Button Click ម្ដង់​ទៀត​TimerInterval = 0 មានន័យថា បញ្ឈប់​Even Timer
Even Timer នេះ​នឹង​ចាប់​ផ្ដើម​ដោយស្វ័យប្រវត្តិ​ពេល​ដែល​តម្លៃរបស់​TimerInterval ខុសពី ០​ ។​ ក្នុង​Even នេះបាន​ចាប់​យកលេខ​ដោយ​ចៃដន្យ​រួច​​ផ្លល់​ទៅឲ្យ​អញ្ញាតិ myint ។ ហើយ​បង្ហាញ​លទ្ធផលនៃលេខដែលចាប់​បាន​តាមរយTextbox ដូច្នេះ ដរាបណា​Button Click Even មិន​បាន​ផ្ដល់​តំលៃឲ្យ TimerInterval = 0 នោះទេ Even Timer និង​ចាប់​លេខ​ដោយ​ចៃដន្យ​ហើយ​បង្ហាញវា​នៅក្នុង​ Text Box រៀងរាល់ ៥០ មីលីវិនាទី​ម្ដង ។
ចំនាំ៖ Rnd()*9 ដើម្បី​ឲ្យ​លទ្ធផលដែល​ចេញ ស្ថិត​ក្នុង​ចន្លោះ 0 ដល់​ 8 ។ ដើម្បី​ឲ្យ​លទ្ធផលដែល​ចេញ ស្ថិត​ក្នុង​ចន្លោះ 0 ដល់​ 99 ត្រូវ ប្រើ
Rnd()*100

Thursday, June 2, 2011

រូបភាពនៅក្នុង​ Facebook Chat

របៀបវាយ​រូបភាព​នៅក្នុង​Facebook Chat

facebook-chat-penguin-emoticon  <(")
facebook chat emoticons devil  3:)
facebook chat emoticons crying  :’(
facebook chat emoticons cat smile  :3
facebook chat emoticons big smile  :D
facebook chat emoticons angel  O:)
facebook red 42 emoticon  :42:
facebook chat emoticons woot  O.o
facebook chat emoticons wink kiss  :*
facebook chat emoticons wink  ;)
facebook chat emoticons tongue  :p
facebook chat emoticons sunglasses  8-|
facebook chat emoticons smiler  :)

facebook chat emoticons smile  ^_^
facebook chat emoticons sad  :( facebook chat emoticons robot  :|]
facebook chat emoticons putnam  :putnam:
facebook chat emoticons heart  <3
facebook chat emoticons pacman :v
facebook chat emoticons glasses 8)
facebook chat emoticons gasp  :o
facebook chat emoticons errr  :/
facebook chat emoticons doh  >:-(

ក្រៅ​ពី​សញ្ញា​ខាង​លើ​អ្នក​អាច​​សរសេរ​ជា​សញ្ញាដូច​ខាង​ក្រោម​ ៖
Alt +1 ☺, ញញឹម​​ Alt +2 ☻, ញញឹម​ Alt +3 ♥ បេះដូង​ កឺ ,  Alt +4 ♦ ការ៉ូ,  Alt +5 ♣ ជួង​,  Alt +6 ♠ប៊ិច​ , Alt +7 •  ចំនុច​មូលខ្មៅ​,  Alt +8 ◘ ចំនុច​មូល,  Alt +9 ○ ចំនុច​មូល,  Alt +10 ◙ ចំនុច​មូល,  Alt +11 ♂ ភេទប្រុស​,  Alt+12 ♀ភេទស្រី,  Alt +13 ♪ សញ្ញាភ្លេង​,  Alt +14 ♫ សញ្ញាភ្លេង, ​​ Alt +15 ☼ព្រះអាទិត្យ​,  Alt +16 ►  ទៅមុខ,  Alt +17 ◄ ទៅក្រោយ​,  Alt +18 ↕ ព្រួញសងខាង,  Alt +23 ↨ ,  Alt +24 ↑ ព្រួញ​ឡើង​លើ​ , Alt +25 ↓ ព្រួញ​ចុះក្រោម , ​ Alt +26 → ព្រួញស្ដាំ , Alt +27 ← ព្រួញឆ្វេង​ ,  Alt +29 ↔ Alt +30 ▲ ទៅលើ​,  Alt +31 ▼ ចុះក្រោម​ ,  Alt +127 ⌂ សញ្ញា​ឡើង​លើ​ ,   Alt +169 ® Alt +248 ° ឌឹក្រេ​,  Alt +254 ■ ការ៉េ​ , Alt +0153 ™  , Alt +0169 © , alt+9+8+7=█  ។

លេខ​ដែល​គឺជា​លេខ​ដែល​នៅផ្នែក​ខាង​ស្ដាំ​របស់​ key board របស់​លោក​អ្នក​ ។

Thursday, May 26, 2011

រក្សារ​ឯកសា​នៅក្នុង​ SkyDrive

រក្សា​ទុក្ខ​ឯកសា​នៅ​ក្នុង​ SkyDrive របស់​ Windows Live 
ខ្ញុំ​អាច​​រក្សា​ទុក្ខ​ឯកសារ​ដូច​ជា​ រូបភាព វីដេអូ  ឯកសារ​របស់ Microsoft Office (Word, Excel, PowerPoint and OneNote) នៅលើ​ប្រពន្ធ​អីធើណេត​ ជា​មួយ​សេវា​កម្ម SkyDrive របស់ Windows Live។ ខ្ញុំ​​អាច​ចែក​រំលែក​ ឯកសារ​ទាំង​អស់​របស់​​ខ្ញុំ​ទៅ​អោយ​អ្នក​ណា​ដែល​ខ្ញុំ​ចង់​​ ។ សារប្រយោជន៍របស់​វា​គឺ​គ្រប់​ឯកសារ​របស់​ខ្ញុំ​ ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​ប្រពន្ធ​អីធើណេត ដូច្នេះ​ខ្ញុំ​អាច​ប្រើប្រាស់​ឯកសារ​ទាំង​នោះ​បាន​គ្រប់​ពេល​ និង​គ្រប់​ទី​កន្លែង​ ដោយ​មិន​ចាំបាច់​រក្សា​ទុក​នៅ​ក្នុង​Flash Drive ទៀត​ទេ ហើយខ្ញុំ​អាច​អនុញ្ញាតិ​ឲ្យ​​មិត្ត​​​របស់​ខ្ញុំ​​មើល​ឯកសារ​ទាំ​នោះ​បាន​ ។​ ​ហើយ​សេវា​កម្ម​ SkyDrive នេះ​គឺ​មិនមិន​ត្រូវ​បាន​គិត​ថ្លៃ​ទេ  ហើយ​អ្វី​ដែល​ខ្ញុំ​ត្រូវ​ការ​នេះ​គឺ​គ្រាន់​តែ​បង្កើត​Account នៅ​ក្នុង​Windows Live តែ​ប៉ុណ្ណោះ​ ។​
គន្លឹះ​ក្នុង​ការ​ប្រើ​ប្រាស់​SkyDrive សូម​ទស្សនា​គេហទំព័រ​ http://explore.live.com/windows-live-skydrive-using

Monday, May 23, 2011

រក្សាឯកសា​នៅក្នុង​ Google Docs

​​រក្សា​ទុក​ឯកសា​រនៅក្នុង​ Google Docs​
វា​មាន​ភាព​ងាយ​ស្រួលសម្រាប់​ខ្ញុំ​ពី​ព្រោះ​ខ្ញុំ​អាច​ធ្វើអ្វីៗ ស្ទើ​តែ​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដែល​Microsoft Office ផ្ដល់​អោយ​នៅ​ក្នុង​Google Docs.  ខ្ញុំអាច​​បង្កើត ​ឯកសារ​ជាប្រភេទ​ Word, PowerPoint, Excel, Drawing (Similar to Microsoft Paint) និង​ Form. ខ្ញុំអាច​កែ(Edit)​ឯកសារ​ដែល​ខ្ញុំ​បាន​បង្កើត​នៅ​ក្នុង​ Microsoft Word, Excel, PowerPoint ជាង​នេះ​ទៅ​​ទៀត​ ខ្ញុំ​អាច​មើល​(View) ឯកសារ​ជាប្រភេទ PDF បាន​​​តាម​Google Docs ។ សារៈប្រយោជន៍របស់​ Google Docs គឺ ខ្ញុំមិន​ត្រូវ​ការ​ ​Microsoft Office ទៀត​ទេ សម្រាប់​​ធ្វើ​Assignment និង​ Presentation Slide ខ្ញុំ​មិន​ចាំបាច់​យក​​Flash Drive or Storage Device តាម​ខ្លួន​ខ្ញុំ​ទៀត​ទេ ខ្ញុំមិន​ព្រួយ​បារម្ភ​នៅពេល ​USB Flash ​ខ្ញុំបាត់​នោះ​ទេ  ខ្ញុំ​មិន​បាច់​ចំនាយ​ថវិការ​​ក្នុង​ការ​ប្រើប្រាស់ Google Docs នោះទេ ។​

ដើម្បី​ចាប់​ផ្ដើមសាល្បង​​ប្រើ​ប្រាស់​ Google Docs អ្នក​ទាំង​អស់​គ្នា​អាច​ចាប់​ផ្ដើម​តាម​រយៈ​វេបសាយ​មួយ​នេះ http://www.google.com/google-d-s/tour1.html ។  

លោកអ្នក​អាច​មើល​វីឌីអូ​អំពី​ Google Docs តាមរយៈ​វេបសាយ​ http://www.youtube.com/watch?v=6_hJ3R8jEZM 

Saturday, May 7, 2011

រក្សា​WebPage សម្រាប់​មើល​ពេល​គ្នា​Internet

រក្សា ​Web Page សំរាប់​មើល​ពេល គ្មាន​ Internet
ដោយ​សារ​តែ​ការ​ភ្ជាប់​Internet តាមសំរាប់ប្រើប្រាស់​តាម​​​គេហដ្ឋាន​​មាន​តំលៃ​ថ្លៃ​ ដូច្នេះ​ហើយ​បាន​ជា​មាន​ជំនួយ​បើ​ក​ហាង​ផ្ដល់​សេវា​Internet ។ ដោយ​មិន​ចង់​ចំនាយ​ថវិការ​ច្រើន​ អ្នក​ប្រើប្រាស់​តែង​តែ​មាន​បំណង​ចង់​ Download Web page ឬ Save​Web Page ដែល​ល្អៗ សំរាប់​មើល​នៅគេហដ្ឋាន​ ។ ដូច្នេះ​អត្ថបទ​នេះ​គឺ​បង្ហាញ​អ្នក​អាន​ទាំង​អស់​គ្នា​អំពី វិធី​ Save​Web Page  សំរាប់​មើល​នៅ​គេហដ្ឋាន​ ជាមួយ​កម្មវិធី​ Internet Explorer ។

1- បើក​កម្មវិធី​ Internet Explorer ហើយវាយ​ឈ្មោះ​វេបសាយដែល​ចង់​ Save ឧទាហរណ៍ក្នុង​   អត្ថបទនេះ​គឺ www.selak2011.blogspot.com











 
2- បន្ទាប់​មក​ទៀត ចុច​លើ​ File Menu រួច ជ្រើស​រើស​យក​ Save as












3- ពេលនេះ​Save as dialog windows និង​បង្ហាញ​ឡើង
















- អ្វី​ដែល​ចាំបាច់​នោះ​គឺ​នៅត្រង់ Save as type ត្រូវ Save ​ជា​ Web Archive, Single file (*.mht) ។
- ជ្រើស​រើស​ File name និង Location​ ដែលចង់​Save ហើយ​ចុច​ Save ជា​ការ​ស្រេច​ ។