Monday, September 10, 2012

ជំនាញបំលែងឯកសារ

ជំនាញបំលែងឯកសារ

មានបញ្ហាក្នុងការបំលែងឯកសារ​មែនទេ?

http://www.convertfiles.com/ អាចអោយអ្នកអានគ្រប់គ្នាបំលែងឯកសារយ៉ាងងាយស្រួលបំផុត ។ ខ្ញុំធ្លាប់ប្រើសេវាកម្មនេះពិតជា​ស្រួលមែន ថែមទាំង​មិនអស់លុយទៀត។ ចង់បំលែងឯកសារ សូមសាកល្បង http://www.convertfiles.com/


វិធីបំលែង លីម៉ូនទៅយូនីកូដ

វិធីបំលែង លីម៉ូនទៅយូនីកូដ
  1. អ្នកអានគ្រប់គ្នាត្រូវ ទាញយក ហើយតំឡើង កម្មវីធី Khmer Converter 
  2. ​ឯកសារដែលចង់បំលែងត្រូវជា ឯកសារដែលជាប្រភេទ .odt (Open Office Document) ទើបអាចបំលែងបាន ដូច្នេះបើសិនជាឯកសារ​របស់អ្នកជាប្រភេទ .doc​ រឺ .docx ចាំបាច់ត្រូវបំលែងជា .odt ជាមុនសិន។
  3. បើកកម្មវិធី Khmer Converter រួច ចុច Legacy to Unicode
  4. ត្រង់ Input file ជ្រើសរើសយកឯកសារដែលចង់បំលែង ត្រង់ Output file សំរាប់ជ្រើសរើសទីតាំង និងឈ្មោះសម្រាប់ឯកសារដែលបំលែងរួច។ 
  5. ចុច Convert ជាការស្រេច
 ឯកសារដែល​បំលែង​រួច​ជាប្រភេទ .odt បើសិនជា​ចង់បានជាប្រភេទ .doc រឺ .docx លោកអ្នកគ្រាន់តែ បើកឯកសារ .odt តាមរយៈកម្មវិធីណាមួយក៏បាន ហើយ Save As ជាប្រភេទ .doc រឺ​ docx ជាការស្រេច ។

Monday, September 3, 2012

បង្ហោះវេបសាយដោយមិនគិតលុយ ល្អសម្រាប់អ្នក​រៀនបង្ហោះវេបសាយលើកដំបូង

អ្នកអានអាចសាកល្បងពីរបៀបបង្ហោះវេបសាយរបស់អ្នក នៅលើ គេហទំព័រ www.000webhost.com ដោយមិនគិតថ្លៃ

Web Hosting

Thursday, June 28, 2012

គន្លឹះ SQL tweek

ឧបមាថាខ្ញុំមាន​ Table ដូចខាងក្រោម៖

Players (Columns: Id, PlayerName, PlayerNumber, LocationId)
Partners (Columns: Id, PartnerName, PartnerNumber, LocationId)
Locations (Columns: Id, Location)
Registration(Columns:​​ Id, PlayerId, PartnerId, RegDate)

ខ្ញុំចង់ Select PlayerName , PlayerNumber, Location, PartnerName, PartnerNumber, Location ពី Table ខាងលើតើខ្ញុំត្រូវ បង្កើត sql query ដោយរបៀបណា? 

ចំលើយគឺ

SELECT  PlayerName , PlayerNumber, L1.Location, PartnerName, PartnerNumber, L2.Location 
FROM Registration 
INNER JOIN Players ON Registration.PlayerId = Players.Id 
INNER JOIN Partners ON Registration.PartnerId = Partners.Id 
INNER JOIN Locations L1 ON Players.LocationId = L1.Id 
INNER JOIN Locations L2 ON Partners.Id = L2.Id

Tuesday, June 19, 2012

លីម៉ូនអត់ជើង

ទោះបីខ្មែយូនីកូដមាន​ការ​ពេញនិយម​ខ្លាំង​ ​លីម៉ូន​ក៏នៅតែមាន​ប្រជាប្រិយដែរ​។ ខ្ញុំ​ចូលចិត្តខ្មែរ​យូនីកូដ ខ្ញុំប្រើប្រាស់យូនីកូដរៀងរាល់ថ្ងៃ។ តែមាន​ពេល​ខ្លះ​ខ្ញុំត្រូវ​ការ​ប្រើលីម៉ូន។ បញ្ហារបស់លីមូន​គឺអត់ជើង។ មាន​កម្មវិធីជាច្រើន​ ដែល​យើង​ប្រើ​សម្រាប់​ តំឡើង​ជើង​អោយ​លីម៉ូន។ តែយើង​ក៏អាច​តំឡើង​ជើង​អោយ​លីមូត​ដោយ​ខ្លួន​ឯង​បាន​ដែរ គឺគ្រាន់​តែ​ ចំលង normal.dotm ទៅ​ Users Template folder របស់Microsoft officeជាការស្រេច ។ តើ​ Users Template folder របស់Microsoft office នៅត្រង់ណា?

ចូលទៅកាន់ Word options > Advanced ហើយ ទាញចុះក្រោមរហូតដល់ ឃើញ​ ប៊ូតុង  File Locations  ចុច ប៊ូតុង នឹង​មាន​ផ្ទាំង​មួយ​លេចចេញមក ។​​ Users Template folder របស់Microsoft office និង​រកឃើញ ។