Thursday, May 26, 2011

រក្សារ​ឯកសា​នៅក្នុង​ SkyDrive

រក្សា​ទុក្ខ​ឯកសា​នៅ​ក្នុង​ SkyDrive របស់​ Windows Live 
ខ្ញុំ​អាច​​រក្សា​ទុក្ខ​ឯកសារ​ដូច​ជា​ រូបភាព វីដេអូ  ឯកសារ​របស់ Microsoft Office (Word, Excel, PowerPoint and OneNote) នៅលើ​ប្រពន្ធ​អីធើណេត​ ជា​មួយ​សេវា​កម្ម SkyDrive របស់ Windows Live។ ខ្ញុំ​​អាច​ចែក​រំលែក​ ឯកសារ​ទាំង​អស់​របស់​​ខ្ញុំ​ទៅ​អោយ​អ្នក​ណា​ដែល​ខ្ញុំ​ចង់​​ ។ សារប្រយោជន៍របស់​វា​គឺ​គ្រប់​ឯកសារ​របស់​ខ្ញុំ​ ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​ប្រពន្ធ​អីធើណេត ដូច្នេះ​ខ្ញុំ​អាច​ប្រើប្រាស់​ឯកសារ​ទាំង​នោះ​បាន​គ្រប់​ពេល​ និង​គ្រប់​ទី​កន្លែង​ ដោយ​មិន​ចាំបាច់​រក្សា​ទុក​នៅ​ក្នុង​Flash Drive ទៀត​ទេ ហើយខ្ញុំ​អាច​អនុញ្ញាតិ​ឲ្យ​​មិត្ត​​​របស់​ខ្ញុំ​​មើល​ឯកសារ​ទាំ​នោះ​បាន​ ។​ ​ហើយ​សេវា​កម្ម​ SkyDrive នេះ​គឺ​មិនមិន​ត្រូវ​បាន​គិត​ថ្លៃ​ទេ  ហើយ​អ្វី​ដែល​ខ្ញុំ​ត្រូវ​ការ​នេះ​គឺ​គ្រាន់​តែ​បង្កើត​Account នៅ​ក្នុង​Windows Live តែ​ប៉ុណ្ណោះ​ ។​
គន្លឹះ​ក្នុង​ការ​ប្រើ​ប្រាស់​SkyDrive សូម​ទស្សនា​គេហទំព័រ​ http://explore.live.com/windows-live-skydrive-using

Monday, May 23, 2011

រក្សាឯកសា​នៅក្នុង​ Google Docs

​​រក្សា​ទុក​ឯកសា​រនៅក្នុង​ Google Docs​
វា​មាន​ភាព​ងាយ​ស្រួលសម្រាប់​ខ្ញុំ​ពី​ព្រោះ​ខ្ញុំ​អាច​ធ្វើអ្វីៗ ស្ទើ​តែ​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដែល​Microsoft Office ផ្ដល់​អោយ​នៅ​ក្នុង​Google Docs.  ខ្ញុំអាច​​បង្កើត ​ឯកសារ​ជាប្រភេទ​ Word, PowerPoint, Excel, Drawing (Similar to Microsoft Paint) និង​ Form. ខ្ញុំអាច​កែ(Edit)​ឯកសារ​ដែល​ខ្ញុំ​បាន​បង្កើត​នៅ​ក្នុង​ Microsoft Word, Excel, PowerPoint ជាង​នេះ​ទៅ​​ទៀត​ ខ្ញុំ​អាច​មើល​(View) ឯកសារ​ជាប្រភេទ PDF បាន​​​តាម​Google Docs ។ សារៈប្រយោជន៍របស់​ Google Docs គឺ ខ្ញុំមិន​ត្រូវ​ការ​ ​Microsoft Office ទៀត​ទេ សម្រាប់​​ធ្វើ​Assignment និង​ Presentation Slide ខ្ញុំ​មិន​ចាំបាច់​យក​​Flash Drive or Storage Device តាម​ខ្លួន​ខ្ញុំ​ទៀត​ទេ ខ្ញុំមិន​ព្រួយ​បារម្ភ​នៅពេល ​USB Flash ​ខ្ញុំបាត់​នោះ​ទេ  ខ្ញុំ​មិន​បាច់​ចំនាយ​ថវិការ​​ក្នុង​ការ​ប្រើប្រាស់ Google Docs នោះទេ ។​

ដើម្បី​ចាប់​ផ្ដើមសាល្បង​​ប្រើ​ប្រាស់​ Google Docs អ្នក​ទាំង​អស់​គ្នា​អាច​ចាប់​ផ្ដើម​តាម​រយៈ​វេបសាយ​មួយ​នេះ http://www.google.com/google-d-s/tour1.html ។  

លោកអ្នក​អាច​មើល​វីឌីអូ​អំពី​ Google Docs តាមរយៈ​វេបសាយ​ http://www.youtube.com/watch?v=6_hJ3R8jEZM 

Saturday, May 7, 2011

រក្សា​WebPage សម្រាប់​មើល​ពេល​គ្នា​Internet

រក្សា ​Web Page សំរាប់​មើល​ពេល គ្មាន​ Internet
ដោយ​សារ​តែ​ការ​ភ្ជាប់​Internet តាមសំរាប់ប្រើប្រាស់​តាម​​​គេហដ្ឋាន​​មាន​តំលៃ​ថ្លៃ​ ដូច្នេះ​ហើយ​បាន​ជា​មាន​ជំនួយ​បើ​ក​ហាង​ផ្ដល់​សេវា​Internet ។ ដោយ​មិន​ចង់​ចំនាយ​ថវិការ​ច្រើន​ អ្នក​ប្រើប្រាស់​តែង​តែ​មាន​បំណង​ចង់​ Download Web page ឬ Save​Web Page ដែល​ល្អៗ សំរាប់​មើល​នៅគេហដ្ឋាន​ ។ ដូច្នេះ​អត្ថបទ​នេះ​គឺ​បង្ហាញ​អ្នក​អាន​ទាំង​អស់​គ្នា​អំពី វិធី​ Save​Web Page  សំរាប់​មើល​នៅ​គេហដ្ឋាន​ ជាមួយ​កម្មវិធី​ Internet Explorer ។

1- បើក​កម្មវិធី​ Internet Explorer ហើយវាយ​ឈ្មោះ​វេបសាយដែល​ចង់​ Save ឧទាហរណ៍ក្នុង​   អត្ថបទនេះ​គឺ www.selak2011.blogspot.com











 
2- បន្ទាប់​មក​ទៀត ចុច​លើ​ File Menu រួច ជ្រើស​រើស​យក​ Save as












3- ពេលនេះ​Save as dialog windows និង​បង្ហាញ​ឡើង
















- អ្វី​ដែល​ចាំបាច់​នោះ​គឺ​នៅត្រង់ Save as type ត្រូវ Save ​ជា​ Web Archive, Single file (*.mht) ។
- ជ្រើស​រើស​ File name និង Location​ ដែលចង់​Save ហើយ​ចុច​ Save ជា​ការ​ស្រេច​ ។

Thursday, May 5, 2011

បង្ហាញMenu​Bar នៅក្នុង​Explorer របស់​Windows 7

បង្ហាញMenu​Bar នៅក្នុង​Explorer របស់​Windows 7

+​ដោយ​គ្នា​ការ​​Setting អ្វី​នោះ​ នៅ​ក្នុង​Windows 7 ពេល​ដែល​បើក​​Windows ​Explorer​ ​​ មិន​​​បង្ហាញ​Menu Bar នោះ​ទេ ។ ដើម្បី​អោយ​ Menu Bar បង្ហាញ​ គឺត្រូវ​ចុចប៊ូតុង Alt ។

រួបទី​១ អត់មាន​ Menu bar ទេ 

រួបទី​២ មាន​ Menu barដោយសារ​ចុច​ប៊ូតុង​ Alt

+​ដើម្បី​អោយ​Menu bar បង្ហាញ​ដោយ​ខ្លួន​ឯង​ នៅរាល់​ពេល​បើក​Windows Explorer ដោយ​មិន​បាច់​ចុច​ប៊ូតុង Alt សូម​អនុវត្តិ​តាមវិធី​ខាង​ក្រោម​ (សូមចុច​លើ​Read more ដើម្បី​អាន​បន្ត​)

Tuesday, May 3, 2011

ប្រើប្រាស់​ ​Crack Patch និង KeyGenដោយសុវត្តិភាព

ការប្រើប្រាស់​  ​Crack Patch និង KeyGenដោយសុវត្តិភាព

សំរាប់​កម្មវិធី​​កុំព្យូរទ័រនៅ​ស្រុក​ខ្មែរ អ្នក​ប្រើ​ប្រាស់​មិន​ចាំបាច់​ចំនាយ​ថវិការ​ដើម្បី​ទិញ license នោះទេ​ ព្រោះ​មិនទាន់​ច្បាប់​ការ​ពារ​នៅឡើយ​ ។ គេ​អាច​ប្រើ​ប្រាស់​កម្មវិធី​ទាំង​នោះបាន​ដោយ​សារ​ Crack Patch, រឺប្រើ​ប្រាស់​  KeyGen. តើ​ហេតុអ្វី​បាន​ជា​មាន​ការ​បង្កើត​ជា​Crack Patch និង KeyGen ទាំង​អស់​នេះ ។ ហេតុផល​ទី​១​ គឺ​អ្នក​បង្កើត​Crack Patch និង KeyGen ទាំង​នោះ​ចង់​ប្រើ​ប្រាស់​កម្មវិធី​ទាំង​នោះ​ដោយ​មិន​បាច់​បង់​ថវិការ ។ ទី២អ្នក​ដែល​​បង្កើត​ Crack Patch និង KeyGen ទាំង​នេះ​បាន​ដាក់​ Spyware​(សំរាប់​spy កុំព្យូទ័រ​របស់​អ្នក​ប្រើប្រាស់​) Malware, Trojan និង​ពពួក​​មេរោគ​​កុំព្យូរទ័រ​​ផ្សេងទៀត​ ទៅ​ក្នុង​Crack Patch និង KeyGen ទាំង​នោះ ។ ដូច្នេះ​ការ​ប្រើប្រាស់​ប្រភេទ​កម្មវិធី​ទាំង​នេះ​មិន​មាន​សុវត្តិភាព​ទេ ។  តែ​ក៏មាន​Crack Patch និង KeyGen ខ្លះមិន​មាន​បង្កប់​មេ​រោគ​ដែរ ដូច្នេះ​មុន​និង​ដំឡើង​កម្មវិធី​​ទៅ​ក្នុង​កុំព្យូវទ័រ​ អ្នក​ប្រើប្រាស់​គ្រប់​រូប​គួរ​តែ​ Scan កម្មវិធី​ទាំង​នោះ​​ជាមុន​សិន​ ។