ចាប់លេខដោយចៃដន្យជាមួយ Ms Access 2007
ពេលដែល Form បើកឡើង Caption របស់ Button គឺ Start
ពេលដែល Click លើ់ Button ធ្វើឲ្យលេខនៅក្នុង Textbox រត់
ហើយ Caption របស់ Button ប្ដូរជា Stop ។ ពេល Click លើ Button ម្ដងទៀង លេខនៅក្នុង
Textbox ឈប់រត់ ហើយ Caption របស់ Button ប្ដូរជា Start ។
ចំនុណសំខាន់នៅក្នុងលំហាត់នេះគឺ តើត្រូវធ្វើយ៉ាងណាដើម្បីឲ្យ
លេខនៅក្នុង Textbox រត់ ហើយឈប់ពេល Button ត្រូវបាន Click ម្ដងទៀត ។
នៅក្នុង VBA ដើម្បីចាប់យកលេខដោយចៃដន្យត្រូវប្រើ
Function Rnd() ដោយសារតែ Function Rnd() ផ្ដល់តំលៃជា
ចំនួនទស្សភាគ ខុសពីលទ្ធផលដែលយើងចង់បានជាចំនួនគត ដូច្នេះយើងត្រូវប្រើ Function
int(x) ដើម្បី Convert ចំនួនទស្សភាគទៅជា ចំនួនគត
។
ម្យ៉ាងវិញទៀត ក្រោយពីចាប់យកលេខដោយចៃដន្យហើយ ត្រូវបង្ហាញលទ្ធផលនៅក្នុង
Textbox ជារៀងរាល់ ១វិនាទីម្ដង ។ដើម្បីធ្វើដូច្នោះបាន យើងត្រូវតែធ្វើវានៅក្នុង
Timer Event របស់ Form ដែល Event នេះ អាស្រ័យទៅនិង តំម្លៃ របស់TimerInterval បើ TimerInterval = 0 វានិងឈប់ បើខុសពី ០
Event និងចាប់ផ្ដើម ហើយ គំលាតរបស់វាគឺស្មើរនិងតម្លៃរបស់ TimerInterval ដែលមានខ្នាតជា
មីលីវិនាទី។
ពេលដែលButton ត្រូវបាន Click TimerInterval ត្រូវបានផ្ដល់តំលៃ ៥០ មានន័យថារៀងរាល់
៥០ មីលីវិនាទីម្ដង់ ។ ពេលដែលButton Click ម្ដង់ទៀតTimerInterval = 0 មានន័យថា
បញ្ឈប់Even Timer ។
Even Timer នេះនឹងចាប់ផ្ដើមដោយស្វ័យប្រវត្តិពេលដែលតម្លៃរបស់TimerInterval ខុសពី ០ ។ ក្នុងEven នេះបានចាប់យកលេខដោយចៃដន្យរួចផ្លល់ទៅឲ្យអញ្ញាតិ
myint
។ ហើយបង្ហាញលទ្ធផលនៃលេខដែលចាប់បានតាមរយTextbox ។ ដូច្នេះ ដរាបណាButton
Click Even មិនបានផ្ដល់តំលៃឲ្យ TimerInterval = 0 នោះទេ Even Timer និងចាប់លេខដោយចៃដន្យហើយបង្ហាញវានៅក្នុង
Text
Box រៀងរាល់ ៥០ មីលីវិនាទីម្ដង ។
ចំនាំ៖ Rnd()*9 ដើម្បីឲ្យលទ្ធផលដែលចេញ ស្ថិតក្នុងចន្លោះ
0 ដល់ 8 ។ ដើម្បីឲ្យលទ្ធផលដែលចេញ ស្ថិតក្នុងចន្លោះ 0 ដល់ 99 ត្រូវ ប្រើ
Rnd()*100
No comments:
Post a Comment