Thursday, June 28, 2012

គន្លឹះ SQL tweek

ឧបមាថាខ្ញុំមាន​ Table ដូចខាងក្រោម៖

Players (Columns: Id, PlayerName, PlayerNumber, LocationId)
Partners (Columns: Id, PartnerName, PartnerNumber, LocationId)
Locations (Columns: Id, Location)
Registration(Columns:​​ Id, PlayerId, PartnerId, RegDate)

ខ្ញុំចង់ Select PlayerName , PlayerNumber, Location, PartnerName, PartnerNumber, Location ពី Table ខាងលើតើខ្ញុំត្រូវ បង្កើត sql query ដោយរបៀបណា? 

ចំលើយគឺ

SELECT  PlayerName , PlayerNumber, L1.Location, PartnerName, PartnerNumber, L2.Location 
FROM Registration 
INNER JOIN Players ON Registration.PlayerId = Players.Id 
INNER JOIN Partners ON Registration.PartnerId = Partners.Id 
INNER JOIN Locations L1 ON Players.LocationId = L1.Id 
INNER JOIN Locations L2 ON Partners.Id = L2.Id

Tuesday, June 19, 2012

លីម៉ូនអត់ជើង

ទោះបីខ្មែយូនីកូដមាន​ការ​ពេញនិយម​ខ្លាំង​ ​លីម៉ូន​ក៏នៅតែមាន​ប្រជាប្រិយដែរ​។ ខ្ញុំ​ចូលចិត្តខ្មែរ​យូនីកូដ ខ្ញុំប្រើប្រាស់យូនីកូដរៀងរាល់ថ្ងៃ។ តែមាន​ពេល​ខ្លះ​ខ្ញុំត្រូវ​ការ​ប្រើលីម៉ូន។ បញ្ហារបស់លីមូន​គឺអត់ជើង។ មាន​កម្មវិធីជាច្រើន​ ដែល​យើង​ប្រើ​សម្រាប់​ តំឡើង​ជើង​អោយ​លីម៉ូន។ តែយើង​ក៏អាច​តំឡើង​ជើង​អោយ​លីមូត​ដោយ​ខ្លួន​ឯង​បាន​ដែរ គឺគ្រាន់​តែ​ ចំលង normal.dotm ទៅ​ Users Template folder របស់Microsoft officeជាការស្រេច ។ តើ​ Users Template folder របស់Microsoft office នៅត្រង់ណា?

ចូលទៅកាន់ Word options > Advanced ហើយ ទាញចុះក្រោមរហូតដល់ ឃើញ​ ប៊ូតុង  File Locations  ចុច ប៊ូតុង នឹង​មាន​ផ្ទាំង​មួយ​លេចចេញមក ។​​ Users Template folder របស់Microsoft office និង​រកឃើញ ។