Wednesday, April 27, 2011

មិនអាច​បើក​ CD ROM

មិនអាច​បើក​ CD ROM

ពេល​ខ្លះ​ នៅ​ពេល​ដែ​ល​CD ROM ​កាន់​តែចាស់ វា​ក៏ចាប់​ផ្តើម​បើក​លែង​បាន​ ព្រោះ​វាជិត​ខូច​ហើយ ​តែ​មាន​វិធី​មួយ​ដែល​អាច​អោយ​វាបើក​​បាន​ ។

លោក​អ្នក​ត្រូវ​ការ​ ក្រាប់​កៀប​ក្រដាស​ ហើយ​ពន្លាវា​អោយ​ត្រង់​ សូមមើល​រូប​ខាង​ក្រោម​៖


 
នៅ​ខាង​មុខ​ CD ROM មាន​រន្ធ​តូច​មួយ​ និង​ ប៊ូតុង សម្រាប់​បើក​មួយ​ ។

ដើម្បី​បើក​វា​លោក​អ្នក​ត្រូវ​ចុង​ ប៊ូតុង និង យក​ក្រាប់​កៀប​ក្រដាស​ចាក់​ក្នុង​រន្ធ​តូច​នោះ​ក្នុង​ពេល​ជាមួយ​គ្នា​ ។ ធ្វើ​ដូច​នេះ​លោក​អ្នក​និង​អាច​បើក​វា​បាន​ហើយ ។

Refresh Desktop

Refresh

សំរាប់អ្នក​ប្រើ​ប្រាស់​កុំព្យទ័រ​ភាគច្រើន​ ពេល​ដែល​បើក​កុំព្យូទ័រពួក​គេ​តែង​តែ​ Right Click ហើយ​Refresh ជាញឹក​ញាប់ ក្នុង​គោល​បំណង​ដើម្បី​អោយ​កំព្យូទ័រដំណើការ​លឿន​ជាង​មុន ។ តែ​ការ​ពិត ការ​Refresh  មិន​មែន​សម្រាប់​បង្កើន​ល្បឿន​កំព្យូទ័រ​នោះ​ទេ​ ។​  ពេល​ខ្លះ​ Operations ដូច​ជា​ Delete - បន្ទាប់​ពី​ Delete រួច​ហើយ​ Item ដែល​ Delete នោះ​វា​មិន​បាត់​ទេ​ ដើម្បី​អោយ​បាត់​គឺ​ត្រូវ​ Right Click ហើយ​ Refresh ។

ខ្ញុំ​ធ្លាប់​ពន្យល់​ប្រាប់​មិត្ត​របស់​ខ្ញុំ​ តែ​គេ​និយាយ​ថា​ នេះ​ជា​ទំលាប់​របស់គេ​ ហើយ​គេ​មាន​អារម្មណ៍​ថា​កុំព្យូទ័រ​របស់​គេ​​ដំណើ​រ​ការលឿន​ជាង​មុន​ ។

យើង​អាច​ពិសោធន៍​ដូច​តទៅ៖ បើក​ Task Manager ​ហើយ​ចូលទៅ​ក្នុង ​Performance​ ពិនិត្យ​មើល​ត្រង់​ CPU Usage បន្ទាប់​មក​ទៀត​ Right Click ហើយ​ Refresh​ ។ តើ​មុនពេល​ Refresh និង​កុំពុង​ Refresh និង​ក្រោយ​ពេល​Refresh តើ​CPU Usage មាន​ប៉ុន្មាន​ភាគរយ ។