Friday, May 3, 2013

ប្រយ័ត្ន​មេរោគកំទ្យូទ័រ

សួរស្ដីអ្នកប្រើប្រាស់កុំព្យូរទ័រទាំងឡាយ

មេរោគកុំព្យូរទ័រ ត្រូវបានគេបង្កើតឡើងដើម្បី ធ្វើអោយកុំព្យូទ័រមានដំណើរការមិនប្រក្រតី ដូចជាដើរយឺត បើកអត់ចេញ ជួនកាលបើកចេញតែប្រើអត់កើត បាត់ឯកសារ ជាដើម មានមេរោគមួយចំនួនទៀត ចាក់សោរ រឺ បំឡែងឯកសារដែលមាននៅលើកុំព្យូរទ័រ ធ្វើអោយឯកសារ នោះប្រើប្រាស់មិនបាន  បើសិនជាដោះសោរ រឺបំលែងឯកសារនោះ គឺត្រូវតែ រកម្ចាស់មេរោគនោះដើម្បីដោះអោយ ហើយពេលដោះសោរ ត្រូវតែចំនាយលុយ។




មានវិធីជាច្រើនដែលមេរោគអាចចូលទៅក្នុងកុំព្យូរទ័ររបស់អ្នកបាន។ ពេលនេះខ្ញុំលើយកវិធីមួយដែលមេរោគអាចចូលទៅក្នុងកុំព្យូរទ័របស់អ្នកដោយមិនដឹងខ្លួន គឺ
តាមរយៈ ការឆែកអិនធើណេត គឺពេលដែលចុចដោនឡូត ចុចមើលវីដេអូអាសអាភាស លេខហ្គេម ចុចលើការផ្សាយពាណិជ្ជកម្ម។

ដើម្បីការពារការឆ្លងមេរោគ ពេលប្រើប្រាស់អិនធើណេត ជៀសវាងដោនឡូវ Program ហ្គេម ភាពយន្ត ពីគេហទំព័រដែលមានមេរោគ។ ភាគច្រើនវាមានតាមគេហទំព័រដែល Free។ គេហទំព័រវីដេអូអាសអាភាស មានមេរោគ។ លេងហ្គេម តាមអិនធើណេតក៏អាចឆ្លងមេរោគបានដែរ។