ការប្រើប្រាស់ Crack Patch និង KeyGenដោយសុវត្តិភាព
សំរាប់កម្មវិធីកុំព្យូរទ័រនៅស្រុកខ្មែរ អ្នកប្រើប្រាស់មិនចាំបាច់ចំនាយថវិការដើម្បីទិញ license នោះទេ ព្រោះមិនទាន់ច្បាប់ការពារនៅឡើយ ។ គេអាចប្រើប្រាស់កម្មវិធីទាំងនោះបានដោយសារ Crack Patch, រឺប្រើប្រាស់ KeyGen. តើហេតុអ្វីបានជាមានការបង្កើតជាCrack Patch និង KeyGen ទាំងអស់នេះ ។ ហេតុផលទី១ គឺអ្នកបង្កើតCrack Patch និង KeyGen ទាំងនោះចង់ប្រើប្រាស់កម្មវិធីទាំងនោះដោយមិនបាច់បង់ថវិការ ។ ទី២អ្នកដែលបង្កើត Crack Patch និង KeyGen ទាំងនេះបានដាក់ Spyware(សំរាប់spy កុំព្យូទ័ររបស់អ្នកប្រើប្រាស់) Malware, Trojan និងពពួកមេរោគកុំព្យូរទ័រផ្សេងទៀត ទៅក្នុងCrack Patch និង KeyGen ទាំងនោះ ។ ដូច្នេះការប្រើប្រាស់ប្រភេទកម្មវិធីទាំងនេះមិនមានសុវត្តិភាពទេ ។ តែក៏មានCrack Patch និង KeyGen ខ្លះមិនមានបង្កប់មេរោគដែរ ដូច្នេះមុននិងដំឡើងកម្មវិធីទៅក្នុងកុំព្យូវទ័រ អ្នកប្រើប្រាស់គ្រប់រូបគួរតែ Scan កម្មវិធីទាំងនោះជាមុនសិន ។
No comments:
Post a Comment