Friday, January 17, 2014

រកឯកសារដែលបានលប់ត្រលប់មកវិញ

ឯកសារដែល​បាន​លុបចេញពី USB​ Stick, Memory, Hard Disk ។ល។​ ទោះបី​ជា​បាន​លុបចេញពីធុងសម្រាមហើយក្តី ក៏អ្នកអាច​​ទាញឯកសារទាំងនោះមកវិញបាន​ដែរ។ ខ្ញុំសូមណែនាំកម្មវិធីមួយឈ្មោះថា Recuva ។  កម្មវិធីនេះជាកម្មវិធីមួយដែលខ្ញុំធ្លាប់ប្រើ​ ហើយ​វាអាចជួយខ្ញុំ​ទាញយកឯកសារ​ដែល​ខ្ញុំច្រលំលប់​អោយ​អចេតនា​មកវិញបាន។ 

Sunday, June 23, 2013

របៀបសរសេរ Cover Letter

កន្លងមកខ្ញុំប្រើ Cover Letter ទំរង់នេះដើម្បីដាក់​ពាក្យ​សុំការងារចំនួន ៦កន្លែង ហើយ ខ្ញុំត្រូវបានហៅទៅសំភាសន៍ចំនួន ៤កន្លែង។ ខ្ញុំគិតថា Cover Letter បែបនេះល្អ ។

Cover Letter មិនត្រូវវែងជាងមួយទំព័រ នេះបើតាមអ្វីដែលខ្ញុំធ្លាប់រៀនជាមួយគ្រូ។ គ្រូប្រាប់ខ្ញុំថា អ្នកជ្រើសរើសបុគ្គលិកមិនចង់ចំនាយពេលយូរក្នុងការអាន Cover Letter របស់យើងទេ ព្រោះមានអ្នកពាក្យសុំជាច្រើន។ 

ត្រង់ផ្នែកទី២៖ បទពិសោធន៍ (មិនបាច់ដាក់ចំពោះអ្នកដែលទើបតែរៀនចប់ រឺ មិនធ្លាប់ធ្វើការនៅឯណា ឬក៏អាចដាក់អំពីអ្វីដែលធ្លាប់ធ្វើនៅសាលា ដូចជា Assignment និង Class Activities  ផ្សេងទៀត តែត្រូវដាក់ជាផ្នែកទី៣វិញ ដោយ ដាក់ ការសិក្សានៅខាងលើវិញ)
សង្ឃឹមថា លោកអ្នកអាចរៀនពីគំរូ Cover Letter នេះ។ ខ្ញុំស្វាគមន៍រាល់មតិរបស់លោកអ្នក​ដើម្បី ​កែលំអ អោយកាន់តែល្អ។ 

Name
Address
Tel: xxx xxx xxx
Email: youremail@something.com


Name of company or NGO you apply for
Address of the company or NGO

Applying date

Dear Sir or Madam,

ផ្នែកទី១៖ តើសំបុត្រនេះសរសេរដើម្បីអ្វី? ប្រាដកណាស់គឺដើម្បីដាក់ពាក្យសុំធ្វើការនៅក្នុងក្រុមហ៊ុនរបស់គេ។ និងតើអ្នកទទួលបាន​ពត៌មាននេះមក​ពីណា? អាចតាមមិត្តភ័ក្ត Internet ឬប្រកាសផ្សេងៗ។

I am writing this letter to you in order to apply for the position IT Programmer that you’re seeking for a qualify candidate during the carry forum on 20-21 June 2013.

ផ្នែកទី2៖ បទពិសោធន៍របស់អ្នក៖ តើអ្នកកំពុងធ្វើអ្វី មានទំនួលខុសត្រូវអ្វីខ្លះ។ និយាយពីអ្វីដែលទាក់​ទងជាមួយ​មុខងារដែលអ្នកកំពុងដាក់ពាក្យសុំ។

Currently, I am working for Cambodia Movement for Health as IT Officer. My duties are to maintain and update the Information Technology for the organization so every task related to IT is my responsible such as Computer Maintenance, Website Maintenance, Database Management, Graphic Design, Video Edit, and Sound Edit. Beside these main duties I do every tasks required by my boss to assist him with the project.

As my hobby activities, I have developed  online forum website (www.losikimen.freeiz.com) and sale online website (www.angkorians.com) in PHP, JavaScript, CSS, JQuery, Ajax, and PhpMyAdmin. I  have  developed  a  game  in  C++,  MP3 Management  System in Java, Apartment  Management  System in VB.NET  and Library Management System in MS Access and VBA.I have a blog www.selak2012.blogspot.com, It is about computer tips.


ផ្នែកទី៣៖ និយាយអំពីការសិក្សារបស់អ្នក និងជំនាញរបស់អ្នក ដែលទាក់ទងទៅនឹង តំរូវការការងារ​ដែលតំរូវដោយក្រុមហ៊ុន។ កំភ្លេចលើកឡើងពីជំនាញកុំព្យូរទ័រដែលអ្នកចេះ។

I graduated from University of Cambodia. As a graduate in Information Technology Degree, I have acquainted myself with a range of skills such as web development skill - PHP, JavaScript, Jquery, Ajax, CSS,  HTML,  Zend  Framework, Code Igniter,  Joomla, and MYSQL,  programming - C++,  Java, VB.NET, Ms Access and VBA. I am also good at graphic design, sound edit and movie edit with various software such as Adobe Photoshop, Illustrator, InDesign, Sony Vegas, Adobe Audition, and Cool Edit Pro.

ផ្នែកទី៤៖ ពណ៌នាពីខ្លួនអ្នក៖ តើអ្នកជាមនុស្សប្រភេទណា?     
I am a hard working person. I like taking challenge. I am willing to learn new knowledge. I am faithful, loyal, honest, friendly, team work, creative and flexible.

ផ្នែកទី៥៖ ការតាំងចិត្តរបស់អ្នក

I strongly believe that I will be able to work with your team and I will be a value asset for your team. Please do not hesitate  to contact  me by mobile phone  number  xxx xxx xxx or by email address sokafs@yahoo.com.

ផ្នែកទី៦៖ អរគុណសម្រាប់ការពិចារណារការដាក់ពាក្យសុំរបស់អ្នក។

Thank you very much for your consideration and I am looking forward to seeing you.

Yours Sincerely, 

LORS Selak

Thursday, June 20, 2013

Header and Footer ខុសគ្នា

របៀបដាក់ Header and Footer សំរាប់ផ្នែកនិមួយនៃឯកសារ នៅក្នុង Microsoft Word
Header and Footer តំនាងអោយផ្នែកនិមួយៗរបស់ឯកសារ​(តើផ្នែកនេះនិយាយពីអ្វី?)

១. ដំបូងអ្នកត្រូវបំបែកឯកសាររបស់អ្នកជាផ្នែកសិន


ដាក់ Mouse ត្រង់ចំនុនដែលត្រូវបំបែកជាផ្នែក រួចហើយ​ ចុចលើ ​Tab Page Layout បន្ទាប់មកស្វែងរក ពាក្យ Breaks ហើយចុចលើសញ្ញាព្រួញតូចដែលនៅខាងស្តាំពាក្យ Breaks នោះ​ ហើយជ្រើសរើសរក Next Page. (មើលរូបខាងក្រោម)



២. បន្ទាប់ចុចលើផ្នែកដែលអ្នកចង់ដាក់ Header and Footer

ដើម្បីដាក់ Header and Footer ចុចលើ ​Tab Insert រូចចុចលើពាក្យ Header Footer​ រួច​ជ្រើស​រើស​យក Style ដែលអ្នកចូលចិត្ត។

៣. បន្ទាប់ចុចលើផ្នែកដែលអ្នកចង់ដាក់ Header and Footer អោយខុសគ្នាពីផ្នែកមុន  

ដើម្បីដាក់ Header and Footer ចុចលើ ​Tab Insert រូចចុចលើពាក្យ Header Footer​ រួច​ជ្រើស​រើស​យក Style ដែលអ្នកចូលចិត្ត។ ដើម្បី បាន Header and Footer ខុសគ្នាត្រូវចុចលើ ពាក្យ Link to Previous. ជាការស្រេច។ 



Friday, May 3, 2013

ប្រយ័ត្ន​មេរោគកំទ្យូទ័រ

សួរស្ដីអ្នកប្រើប្រាស់កុំព្យូរទ័រទាំងឡាយ

មេរោគកុំព្យូរទ័រ ត្រូវបានគេបង្កើតឡើងដើម្បី ធ្វើអោយកុំព្យូទ័រមានដំណើរការមិនប្រក្រតី ដូចជាដើរយឺត បើកអត់ចេញ ជួនកាលបើកចេញតែប្រើអត់កើត បាត់ឯកសារ ជាដើម មានមេរោគមួយចំនួនទៀត ចាក់សោរ រឺ បំឡែងឯកសារដែលមាននៅលើកុំព្យូរទ័រ ធ្វើអោយឯកសារ នោះប្រើប្រាស់មិនបាន  បើសិនជាដោះសោរ រឺបំលែងឯកសារនោះ គឺត្រូវតែ រកម្ចាស់មេរោគនោះដើម្បីដោះអោយ ហើយពេលដោះសោរ ត្រូវតែចំនាយលុយ។




មានវិធីជាច្រើនដែលមេរោគអាចចូលទៅក្នុងកុំព្យូរទ័ររបស់អ្នកបាន។ ពេលនេះខ្ញុំលើយកវិធីមួយដែលមេរោគអាចចូលទៅក្នុងកុំព្យូរទ័របស់អ្នកដោយមិនដឹងខ្លួន គឺ
តាមរយៈ ការឆែកអិនធើណេត គឺពេលដែលចុចដោនឡូត ចុចមើលវីដេអូអាសអាភាស លេខហ្គេម ចុចលើការផ្សាយពាណិជ្ជកម្ម។

ដើម្បីការពារការឆ្លងមេរោគ ពេលប្រើប្រាស់អិនធើណេត ជៀសវាងដោនឡូវ Program ហ្គេម ភាពយន្ត ពីគេហទំព័រដែលមានមេរោគ។ ភាគច្រើនវាមានតាមគេហទំព័រដែល Free។ គេហទំព័រវីដេអូអាសអាភាស មានមេរោគ។ លេងហ្គេម តាមអិនធើណេតក៏អាចឆ្លងមេរោគបានដែរ។

Monday, September 10, 2012

ជំនាញបំលែងឯកសារ

ជំនាញបំលែងឯកសារ

មានបញ្ហាក្នុងការបំលែងឯកសារ​មែនទេ?

http://www.convertfiles.com/ អាចអោយអ្នកអានគ្រប់គ្នាបំលែងឯកសារយ៉ាងងាយស្រួលបំផុត ។ ខ្ញុំធ្លាប់ប្រើសេវាកម្មនេះពិតជា​ស្រួលមែន ថែមទាំង​មិនអស់លុយទៀត។ ចង់បំលែងឯកសារ សូមសាកល្បង http://www.convertfiles.com/


វិធីបំលែង លីម៉ូនទៅយូនីកូដ

វិធីបំលែង លីម៉ូនទៅយូនីកូដ
  1. អ្នកអានគ្រប់គ្នាត្រូវ ទាញយក ហើយតំឡើង កម្មវីធី Khmer Converter 
  2. ​ឯកសារដែលចង់បំលែងត្រូវជា ឯកសារដែលជាប្រភេទ .odt (Open Office Document) ទើបអាចបំលែងបាន ដូច្នេះបើសិនជាឯកសារ​របស់អ្នកជាប្រភេទ .doc​ រឺ .docx ចាំបាច់ត្រូវបំលែងជា .odt ជាមុនសិន។
  3. បើកកម្មវិធី Khmer Converter រួច ចុច Legacy to Unicode
  4. ត្រង់ Input file ជ្រើសរើសយកឯកសារដែលចង់បំលែង ត្រង់ Output file សំរាប់ជ្រើសរើសទីតាំង និងឈ្មោះសម្រាប់ឯកសារដែលបំលែងរួច។ 
  5. ចុច Convert ជាការស្រេច
 ឯកសារដែល​បំលែង​រួច​ជាប្រភេទ .odt បើសិនជា​ចង់បានជាប្រភេទ .doc រឺ .docx លោកអ្នកគ្រាន់តែ បើកឯកសារ .odt តាមរយៈកម្មវិធីណាមួយក៏បាន ហើយ Save As ជាប្រភេទ .doc រឺ​ docx ជាការស្រេច ។

Monday, September 3, 2012

បង្ហោះវេបសាយដោយមិនគិតលុយ ល្អសម្រាប់អ្នក​រៀនបង្ហោះវេបសាយលើកដំបូង

អ្នកអានអាចសាកល្បងពីរបៀបបង្ហោះវេបសាយរបស់អ្នក នៅលើ គេហទំព័រ www.000webhost.com ដោយមិនគិតថ្លៃ

Web Hosting